ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស

FN ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររងរបស់សាកលវិទ្យាល័យធនធានមនុស្ស នៅវិទ្យាស្ថានជាតិអប់រំ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ​ ហ៊ុន សែន បានថ្លែងថា​ នេះជាលើកទី១៤ហើយ ដែលសម្តេចបានអញ្ជើញចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស​ ពោលតាំងពី សាកលវិទ្យាល័យនេះនៅជាអង្គការបណ្តុះបណ្តាលធនធានមនុស្សមកម្ល៉េះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាប្រឡាយទឹកជាដើមវាជារឿងលំបាកមួយ តែអ្វីដែលលំបាកទៅទៀតនោះ គឺរក្សាឲ្យបាននូវនិរន្តរភាព។ ក្នុងន័យនេះសម្តេចបានគូសបញ្ជាក់ថា មានគ្រឹះស្ថានអប់រំខ្លះ​បានដំណើរការបណ្តុះបណ្តាលទៅហើយតែបែរជាដួលទៅវិញ ដោយឡែក សាកលវិទ្យាល័យធនធានមនុស្សបានរីកធំធាត់ជាបន្តបន្ទាប់។ * សម្តេចតេជោ ហ៊ុន សែន រំពឹងថា សាកលវិទ្យាល័យធនធានមនុស្សនឹងបន្តបណ្តុះបណ្តាលអប់រំវិជ្ជាជីវៈ និងថ្នាក់បរិញ្ញាបត្ររង ដើម្បីផ្តល់ការអប់រំដល់សិស្សដែល ធ្លាក់បាក់ឌុប។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំង សម្រាប់ការអប់រំនេះ។ * សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា … Continue reading ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស